khmer eng
  • លោកជំទាវ ជា ច័ន្ទទេវី ចូលរួមពិធីសូត្រមន្ត និងដង្ហែអង្គកឋិនទានសាមគ្គី នៅវត្តគីរីទក្ខិណារាម
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៤:០០នាទី លោកជំទាវ ជា ច័ន្ទទេវី ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីក្រុងពាលី នមស្ការព្រះរតនត្រ័យ សមាទានសីល និងស្តាប់ព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្ដែងធម៌ទេសនា ក្នុងពិធីបុណ្យកឋិនទានសាមគ្គី នៅវត្តគីរីទក្ខិណារាម (ហៅវត្តក្បាលបឹងសេះ) ដែលស្ថិតនៅភូមិក្បាលបឹងសេះ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
    អង្គកឋិនទានសាមគ្គីនេះ ផ្តួចផ្តើមបុណ្យដោយលោកជំទាវ ជា ច័ន្ទទេវី ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រះចៅអធិការវត្ត រួមជាមួយនឹងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសប្បុរសជន និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តគីរីទក្ខិណារាម ដើម្បីដង្ហែអង្គកឋិនទានទៅវេរប្រគេនព្រះភិក្ខុសង្ឃមគង់ចាំព្រះវស្សា អស់ត្រីមាសក្នុងព័ទ្ធសីមា…។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន VP.Start Technology Co., Ltd. ដែលបង្កើតឡើងដោយវិស្វករកូនខ្មែរ