khmer eng
  • ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ និងមន្រ្តីរដ្ឋបាលក្រោមឱវាទនៅសាលាឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ និងមន្រ្តីរដ្ឋបាលក្រោមឱវាទនៅសាលាឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ព្រមទាំងបានចុះពិនិត្យមើលរបង ក្លោងទ្វារ ការចាក់ដី និងចាក់ថ្មផេះជុំវិញបរិវេណសាលាឃុំ ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិតផ្ទាល់បន្ថែមទៀត។ គួររំលឹកផងដែរថា​ កាលពីឆ្នាំ១៩៩៦​ ដោយមើលឃើញពីសភាពចាស់ទ្រុឌទ្រោមនៃសាលាឃុំជើងគោដែលសាងសង់ពីឈើ នាពេលនោះ​ ទើបឯកឧត្តមបណ្ឌិតសម្រេចចិត្តសាងសង់សាលាឃុំថ្មីធ្វេីពីថ្ម​ ប្រក់ហ្វិបប្រូស៊ីម៉ង់ត៍ និងធ្វើរបងបន្លាលួសជុំវិញសាលាឃុំ​ ដែលមានរយៈពេល២៨ឆ្នាំមកហេីយ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំស្តីពី «អភិបាលកិច្ច និងការគ្រប់គ្រង» ជូនសាខាកាកបាទក្រហមកម្ពុជា