នារសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរ និងចូលកាន់តំណែងអគ្គនាយកព័ត៌មាន និងទំនាក់ទំនងសាធារណៈ និងអគ្គនាយរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។
ការផ្ទេរ និងចូលកាន់តំណែងនេះ រួមមាន៖
១.ផ្លាស់ឯកឧត្តម កែវ ចាន់ណា ពីអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ ទៅជាទីប្រឹក្សាព្រឹទ្ធសភា មានឋានៈស្មើរដ្ឋលេខាធិការ។
២.ផ្ទេរឯកឧត្តម ជាម សុផលមករា ពីអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ទៅជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ។
៣.តែងតាំងឯកឧត្តម លឹម ហុកសេង ជា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ។
៤.តែងតាំងលោក អាំ ពេជ្រ ជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា(ICT) នៃអគ្គនាយកព័ត៌មាន និងទំនាក់ទំនងសាធារណៈ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន