ឯកឧត្តម អាយ ខន បានអញ្ជើញចុះជួបជាមួយក្រុមប្រឹក្សាឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង
ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អាយ ខន អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញចុះជួបជាមួយក្រុមប្រឹក្សាឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដើម្បីពិនិត្យវឌ្ឍនភាពនៃការកសាងបង្គន់អនាម័យ នៅក្នុងសហគមន៍ទេសចរណ៍បឹងកាយ៉ាក។
ក្នុងឱកាសនោះ ឯកឧត្តម ក៍បានចុះទៅត្រួតពិនិត្យមើលបន្ទប់ទឹក ដែលឯកឧត្តមប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានឧបត្ថម្ភថវិកាសាងសង់នៅជាប់ ទីស្នាក់ការរបស់សហគមន៍ទេសចរណ៍ ជិតរួចរាល់ហើយ និងខាងក្រសួងអភិវឌ្ឍន៍ជនបទ ក៍បានសាងសង់មួយទៀត នៅក្បែរបន្ទប់ទឹកចាស់ ក៏ជិតរួចរាល់ហើយដែរ។