នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ប៊ុន វុទ្ធា អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាច្បាប់និងសមូហភាពដែនដី បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានសេវាច្បាប់និងសមូហភាពដែនដី នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការនៃអង្គភាពចំណុះអគ្គនាយកដ្ឋានសេវាច្បាប់និងសមូហភាពដែនដី។