ឯកឧត្ដម សត ណាឌី បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកជំងឺក្រុមនិងគ្រូពេទ្យ ក្នុងមណ្ឌលសុខភាពគោកដូង និងបានឧបត្ថម្ភថវិកា ថ្នាំពេទ្យ សេរ៉ូម ជូនដល់អ្នកជំងឺ និងក្រុមគ្រូពេទ្យ
នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម សត ណាឌី សមាជិកគណៈកម្មការទី៤ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកជំងឺក្រុមនិងគ្រូពេទ្យ ក្នុងមណ្ឌលសុខភាពគោកដូង និងបានឧបត្ថម្ភថវិកា ថ្នាំពេទ្យ សេរ៉ូម ជូនដល់អ្នកជំងឺ និងក្រុមគ្រូពេទ្យ ។ ឯកឧត្ដមក៏បានបន្ដពិនិត្យការជីកអណ្តូងទឹក ដែលស្ថិតនៅក្នុងឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ។