នារសៀលថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៥ ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី ១ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ នៅក្នុងភូមិម៉ាក់ប្រាង្គ ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខ្មែរឥស្លាម គណៈអ៊ីម៉ាំខេត្ត ក្រុង ស្រុក សមាជិកក្រុមប្រឹក្សាឃុំមេភូមិ និងថ្នាក់ដឹកនាំមកពីតាមបណ្ដាភូមិក្នុងខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
ប្រភព: ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥