khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមនាំយកនូវអំណោយចែកជូនផ្ទាល់ដល់បងប្អូនប្រជាពលរដ្ឋ រស់នៅសង្កាត់ផ្សារដេប៉ូទី១ ផ្សារដេប៉ូទី២ និងផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ថ្ងៃព្រហស្បត៍ ទី០២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមជាមួយក្រុមការងារកាកបាទក្រហមខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយបាននាំយកមកជាមួយនូវ អង្ករ ចំនួន១៥០គីឡូក្រាម កន្សែងពោះគោ ចំនួន១៥កន្សែង និងថវិកា ចំនួន៣០០,០០០រៀល សម្រាប់ចែកជូនផ្ទាល់ដល់បងប្អូនប្រជាពលរដ្ឋជាជនពិការ និងជួបការលំបាកខ្វះខាតជីវភាព ចំនួន១៥គ្រួសារ រស់នៅសង្កាត់ផ្សារដេប៉ូទី១ ផ្សារដេប៉ូទី២ និងផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្នុងបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ