ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) បានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាពឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដើម្បីពិនិត្យពិភាក្សាលើការងារសំខាន់ ដូចខាងក្រោម៖ ១.ពិនិត្យឡើងវិញលើការអនុវត្តសកម្មភាពនៃក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី២ ក្នុងឆ្នាំ២០២៤ -សំណូមពរ ដំណោះស្រាយ និងការតាមដាន -បញ្ហាប្រឈម និងដំណោះស្រាយ -របាយការណ៍ចំណូល-ចំណាយ ២.ពិភាក្សានិងសម្រេចលើគម្រោងសកម្មភាពលម្អិតសម្រាប់ឆ្នាំ២០២៥ ៣.ការអនុវត្តសកម្មភាពចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅតាមឃុំ សង្កាត់នីមួយៗ សម្រាប់ខែមករា ឆ្នាំ២០២៥ ៤.បញ្ហាផ្សេងៗ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅសាលពិសេស៣ វិមានព្រឹទ្ធសភា នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៥:០០នាទី…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន