khmer eng
  • ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាថ្នាក់តំបន់ស្តីពី ផលប៉ះពាល់ និងយន្តការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ នៅប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ
     
    ចែករំលែក ៖

     

    នារសៀលថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១​ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាថ្នាក់តំបន់ស្តីពី ផលប៉ះពាល់ និងយន្តការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ នៅប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ​​ នៅវិមានព្រឹទ្ធសភា។ សិក្ខាសាលានេះ ប្រព្រឹត្តទៅរយៈពេលពេញ ១ ថ្ងៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ​មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា​-រដ្ឋសភា និងបុគ្គលិកនៃវិទ្យាស្ថានសភាកម្ពុជា សរុបចំនួន១២០នាក់ ក្រោមការសហការរៀបចំរវាង អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងវិទ្យាស្ថានសភាកម្ពុជា៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងលោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta Matrai) អនុប្រធានទី១ នៃរដ្ឋសភា ប្រទេសហុងគ្រី
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញឈ្វេងយល់ និងប្រមូលព័ត៌មានអំពីការផ្សព្វផ្សាយ និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៨ព្រឹទ្ធសភា នៅខេត្តរតនគិរី
    thumbnail
     
    ឯកឧត្តម ម៉ាន់ ឈឿន ចុះជួបផ្ទាល់ លោកតាលោកយាយ ជនពិការនិងប្រជាពលរដ្ឋ ចំនួន២០គ្រួសារដែលមានការលំបាកខ្វះខាត នៅតាមសង្កាត់ចំនួន៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិក លោកគ្រូ អ្នកគ្រូពេទ្យ មណ្ឌលសុខភាពលំផាត់
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិក លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិត មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តមណ្ឌលគិរី