khmer eng
  • ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញនាំយកអំណោយសម្តេចតេជោប្រធានព្រឹទ្ធសភាចែកជូនប្រឹក្សាឃុំ និងប្រជាពលរដ្ឋនៅឃុំត្រពាំងវែង
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយសម្តេចតេជោប្រធានព្រឹទ្ធសភា ទៅចែកជូនប្រជាពករលដ្ឋ និងក្រុមប្រឹក្សាឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សរុបចំនួន១៧០នាក់។

    ឯកឧត្តមបាននាំសារុង និងថវិការបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចែកជូនដល់ប្រជាពលរដ្ឋ និងក្រុមប្រឹក្សាឃុំត្រពាំងវែងសរុបចំនួន១៧០នាក់ ដោយក្នុងម្នាក់ៗទទួលបានសារុងចំនួន១ និងថវិកា២ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភថវិកាសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំត្រពាំងវែងចំនួន៣.២១០០.០០០៛ និងឧបត្ថម្ភបុណ្យសពចំនួន២០គ្រួសារ សរុបថវិកាចំនួន៣.២០០០.០០០៛ ដែលចំណាយថវិកាសរុបចំនួន ១១.៥១០.០០០៛…។

    ប្រភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន VP.Start Technology Co., Ltd. ដែលបង្កើតឡើងដោយវិស្វករកូនខ្មែរ