ឯកឧត្តម លី សារី អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព ប្រជាពលរដ្ឋ នៅខេត្តកែប
នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមរំលែកមរណទុក្ខនិងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែបដោយមានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាក្រុង គណៈអ៉ីម៉ាំខេត្តកែប ក្រុងកែប និងគណៈអ៉ីម៉ាំ ខេត្តកំពត អ៉ីម៉ាំស្រុកទឹកឈូ ថ្នាក់ដឹកនាំតាមវិហារកែប កំពត និងបងប្អូនសាសនិកឥស្លាមជាច្រើនរូបទៀតផងដែរ។
ប្រភព: ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥