គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា (គណៈកម្មការទី៦) ដឹកនាំដោយលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តស្វាយរៀង ដឹកនាំដោយឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ក្នុងគោលបំណងដើម្បីសិក្សាឈ្វេងយល់អំពីស្ថានភាព និងការអភិវឌ្ឍរបស់ខេត្តស្វាយរៀង ការអនុវត្តច្បាប់ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងបញ្ហាប្រឈមនានា នៅសាលប្រជុំសាលាខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន