khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកអង្គស្នួល
     
    ចែករំលែក ៖

    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលឃុំ និងអាជ្ញាធរស្រុកអង្គស្នួល ខេត្តកណ្តាល ។
    ពិធីសំណេះសំណាលនេះ មានធ្វើបទបង្ហាញស្តីពីគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ (រដ្ឋបាលសាធារណៈ) ការកៀរគរប្រជាពលរដ្ឋឱ្យចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋាន បញ្ហាប្រឈមពាក់ព័ន្ទនឹងការអភិវឌ្ឍមូលដ្ឋាន និងអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រភេទប័ណ្ណសម្រាប់ប្រើប្រាស់សេវាថែទាំសុខភាពឥតគិតថ្លៃ ព្រមទាំងពិភាក្សាឈ្វេងយល់អំពីបញ្ហាប្រឈម កង្វល់ តម្រូវការ និងសំណូមពរនានារបស់មូលដ្ឋាន។

    អង្គពិធីប្រព្រឹត្តទៅរយៈពេលមួយព្រឹក ដោយមានអ្នកចូលរួមសរុបចំនួន១១៨នាក់ នៅសាលាស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ចែម វីឌ្យ៉ា​ ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា អញ្ជើញចូលរួមកម្មវិធីខួបលើកទី៧៥នៃការបង្កើតទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា នៅសារមន្ទីរជាតិកម្ពុជា
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ចែមវីឌ្យ៉ា​ អនុប្រធានគណៈទាក់ទងការបរទេស នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំប្រជុំពង្រាងខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តគុយបា
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីជំងឺរបេង និងអភិបាលកិច្ចជំងឺរបេងឆ្នាំ២០២៤
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៣ ព្រឹទ្ធសភា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំង៣ នៃស្រុកពញាក្រែក