khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំង៥ នៃស្រុកពញាក្រែក
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ដឹកនាំដោយឯកឧត្តម ឡាន់ ឆន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំឃុំក្រែក ឃុំត្រពាំងផ្លុង ឃុំពពេល ឃុំវាលម្លូរ និងឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក សមាជិកក្រុមប្រឹក្សាឃុំ ប្រធានសមាគមក្រុមប្រឹក្សាស្រុក ឃុំ នាយប៉ុស្តិ៍នគបាលឃុំ និងស្មៀនឃុំ និងប្រធានមណ្ឌលសុខភាព ក្នុងឃុំទាំង៥ នៃស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សរុបចំនួន៧០នាក់។
    ការរៀបចំពិធីសំណេះសំណាលនាពេលនេះ គឺ៖
    ១.ដើម្បីផ្សារភ្ជាប់ និងការរួមប្រាស្រ័យទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងអង្គបោះឆ្នោត (សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់) ជាមួយសមាជិកព្រឹទ្ធសភា
    ២.ចូលរួមដោះស្រាយផ្ទាល់ ឬនាំយកយោបល់ សំណូមពរ ឬបញ្ហាប្រឈមនានា របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា និងព្រឹទ្ធសភា
    ៣.ការពង្រឹងនូវការអនុវត្តតួនាទីរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ការផ្តល់សេវាសាធារណៈ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការងារអភិវឌ្ឍន៍មូលដ្ឋាន
    ៤ ការលើកឡើងអំពីតួនាទីភារកិច្ចរបស់សមាជិកព្រឹទ្ធសភា…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តរតនគិរី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាល ក្នុងស្រុកបាភ្នំ
    thumbnail
     
    ក្រុមសមាជិក សមាជិកាព្រឹទ្ធសភា បានអញ្ជេីញចូលរួមជាកិត្តិយសក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ បានបន្តអញ្ជើញចូលរួមកិច្ច ប្រជុំគណៈកម្មការកិច្ចការសភាAPF និងបានធ្វើបទអន្តរាគមន៍ស្តីពី ជំរឿនក្រមសីលធម៌ សមាជិកសភានៅក្នុងសភាហ្រ្វង់កូហ្វូន
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ី ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា