នារសៀលថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ដឹកនាំដោយឯកឧត្តម ឡាន់ ឆន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំកណ្តោលជ្រុំ ឃុំដូនតី ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក សមាជិកក្រុមប្រឹក្សាឃុំ ប្រធានសមាគមក្រុមប្រឹក្សាស្រុក ឃុំ នាយប៉ុស្តិ៍នគបាលឃុំ និងស្មៀនឃុំ និងប្រធានមណ្ឌលសុខភាព ក្នុងឃុំទាំង៣ នៃស្រុកពញាក្រែក ខេត្តត្បូងឃ្មុំសរុបចំនួន៤៣នាក់។ ការរៀបចំពិធីសំណេះសំណាលនាពេលនេះ គឺ៖ ១.ដើម្បីផ្សារភ្ជាប់ និងការរួមប្រាស្រ័យទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងអង្គបោះឆ្នោត (សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់) ជាមួយសមាជិកព្រឹទ្ធសភា ២.ចូលរួមដោះស្រាយផ្ទាល់ ឬនាំយកយោបល់ សំណូមពរ ឬបញ្ហាប្រឈមនានា របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា និងព្រឹទ្ធសភា ៣.ការពង្រឹងនូវការអនុវត្តតួនាទីរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ការផ្តល់សេវាសាធារណៈ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការងារអភិវឌ្ឍន៍មូលដ្ឋាន ៤ ការលើកឡើងអំពីតួនាទីភារកិច្ចរបស់សមាជិកព្រឹទ្ធសភា…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន