ឯកឧត្តម លី សារី អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ នៅខេត្តកំពត
នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ នៅក្នុងភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខ្មែរឥស្លាមគណៈអ៉ីម៉ាំខេត្តក្រុងស្រុក គ្រូបង្រៀនខ្មែរឥស្លាម និងថ្នាក់ដឹកនាំមកពីតាមបណ្តាភូមិនានាក្នុងខេត្តព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
ប្រភព: ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥