លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយគណៈអុីម៊ាំម៉ាស្ជិទ និងគ្រូបង្រៀនខ្មែរឥស្លាម ទូទាំងខេត្តព្រៃវែង ខេត្តកណ្តាល និងរាជធានីភ្នំពេញ

នារព្រឹកថ្ងែទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយគណៈអុីម៊ាំម៉ាស្ជិទ និងគ្រូបង្រៀនខ្មែរឥស្លាម ទូទាំងខេត្តព្រៃវែង ខេត្តកណ្តាល និងរាជធានីភ្នំពេញ ក្រោមអធិបតីភាព អ្នកឧកញ៉ា សុះ កុំរុី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ស្ថិតនៅទីស្នាក់ការគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ