khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាមិល
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួន ១ខ្នង មាន៣បន្ទប់ និងសមិទ្ធផលនានា  នៅសាលាបឋមសិក្សាមិល ស្ថិតនៅភូមិមិល ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ដែលនឹងក្លាយទៅជាពន្លឺនៃក្តីសង្ឃឹម និងជាឱកាសនៃការអប់រំសម្រាប់សិស្សនៅតំបន់ជនបទដាច់ស្រយាលនេះ។
    ឯកឧត្តមបណ្ឌិត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន អង្គការបណ្ដុះបណ្ដាលដើម្បីការអភិវឌ្ឍធនធានមនុស្ស សហជីពជប៉ុន Ajinomoto Group Labor Union និងសប្បុរសជន ដែលបានកសាងអគារសិក្សាថ្មីនេះឡើង។ អគារសិក្សាថ្មីនេះ គឺជាការចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
    ឯកឧត្តមបណ្ឌិត បានលើកពីគុណបំណាច់ដ៏ធំធេងរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាល សម្តេចតេជោ នៅជានាយករដ្ឋមន្រ្តី បានដាក់អាទិភាព “មនុស្ស ផ្លូវ ទឹក និងភ្លើង” ក្នុងការអភិវឌ្ឍប្រទេស ដែលផ្តោតសំខាន់លើការកសាងមូលធនមនុស្សកម្ពុជា ឱ្យកាន់តែច្រើន។ សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តចក្ខុវិស័យ មនុស្ស ផ្លូវ ទឹក ភ្លើង ដដែល និងបន្ថែម បច្ចេកវិទ្យា ដែលចាំបាច់សម្រាប់ពិភពលោកនាពេលបច្ចុប្បន្ន។
    នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត បានចែករំលែកទស្សនវិស័យផ្ទាល់របស់ឯកឧត្តម ក្នុងការកសាងមូលធនមនុស្ស និងការអភិវឌ្ឍរយៈពេលវែង គប្បីយកចិត្តទុកដាក់លើកត្តាពីរសំខាន់ គឺសុខភាព និងអប់រំ ដោយឈរលើមូលដ្ឋាន “សុខភាពត្រូវការអាហារូបត្ថម្ភ អប់រំត្រូវការអង់គ្លេស”។

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន VP.Start Technology Co., Ltd. ដែលបង្កើតឡើងដោយវិស្វករកូនខ្មែរ