ឯកឧត្តម អ៊ុំ សារឹទ្ធ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី “ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា”

នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅសាលសិក្ខាសាលាខាងជើងវិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយមានការអញ្ជើញ ចូល រួមចាប់ពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។