khmer eng
  • អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រៀបចំពិធីបិទវគ្គបណ្តុះបណ្តាលកិច្ចការសភា និងវគ្គវប្បធម៌រដ្ឋបាល វប្បធម៌សភា និងវប្បធម៌នយោបាយ
     
    ចែករំលែក ៖

    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «កិច្ចការសភា (ជំហានទី១០)» និងវគ្គបណ្តុះបណ្តាលស្តីពី «វប្បធម៌រដ្ឋបាល វប្បធម៌សភា និងវប្បធម៌នយោបាយ» ក្រោមអធិបតីភាពឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ។
    វគ្គបណ្តុះបណ្តាលស្តីពី «កិច្ចការសភា (ជំហានទី១០)» មានសិក្ខាកាមចូលរួមសរុបចំនួន៣០នាក់ សិក្សារៀងរាល់រសៀលថ្ងៃពុធ ចាប់ពីថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ និងវគ្គបណ្តុះបណ្តាលស្តីពី «វគ្គវប្បធម៌រដ្ឋបាល វប្បធម៌សភា និងវប្បធម៌នយោបាយ» មានសិក្ខាកាមចូលរួមសរុបចំនួន៣៣នាក់ សិក្សារៀងរាល់ព្រឹកថ្ងៃចន្ទ ពុធ សុក្រ ចាប់ពីថ្ងៃទី៤ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៣ ខែមករាឆ្នាំ២០២៥ ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត