khmer eng
  • ក្រុមមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ដឹកនាំដោយឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុម បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាល ប្រធានមណ្ឌលសុខភាព នៃក្រុមប្រឹក្សាឃុំទួលសូភី ឃុំចក ឃុំដំរិល ឃុំគង់ជ័យ ឃុំអំពិតាពក ឃុំមៀន និងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
    ពិធីសំណេះសំណាលនេះប្រព្រឹត្តទៅនៅទីតាំង២ដាច់ដោយឡែកពីគ្នា គឺនៅសាលាឃុំទួលសូភី និងនៅសាលាឃុំអំពិលតាពក ដោយមានការអញ្ជើញចូលរួមពីប្រធានសមាគមក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍នគបាលឃុំ ស្មៀនឃុំ និងប្រធានមណ្ឌលសុខភាព ស្ថិតនៅក្នុងស្រុកអូររាំងឪ សរុបចំនួន៩២នាក់។
    ឆ្លៀតក្នុងឱកាសសំណេះសំណាលនេះ ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានជម្រាបជូនបន្ថែមដល់អង្គប្រជុំពីតួនាទីរបស់សមាជិកព្រឹទ្ឋសភា និងអាទិភាពចម្បងទាំងពីរ ដែលជាអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ប្រធានព្រឹទ្ឋសភា នីតិកាលទី៥ ជាពិសេសការចុះជួបប្រាស្រ័យជាប្រចាំជាមួយអង្គបោះឆ្នោត និងប្រជាជន នៅតាមមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ និងស្តាប់មតិយោបល់ សំណូមពរ បញ្ហាប្រឈមទាំងឡាយ ក៏ដូចជាចូលរួមជួយពង្រឹងការអនុវត្តតួនាទីរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ការផ្តល់សេវាសាធារណៈ និងការងារអភិវឌ្ឍន៍មូលដ្ឋាន ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្រាប់ជាប្រយោជន៍ដល់ប្រជាជនទាំងអស់ ដោយមិនមានការរើសអើង។
    ជាថ្មីម្តងទៀត ឯកឧត្តមប្រធានក្រុមបានក្រើនរំឭកដល់អ្នកចូលរួម និងអំពាវនាវឱ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់ នៅក្នុងមូលដ្ឋាន បន្តលើកកម្ពស់ស្មារតីរួមរស់ជាមួយគ្នាក្នុងនាមជាជាតិខ្មែរតែមួយ និងបន្តពង្រឹងសាមគ្គីភាព ឯកភាពជាតិ ដែលជាកក្តាមិនអាចខ្វះបាន ក្នុងកិច្ចការពារសន្តិភាព ការរក្សាស្ថិរភាព និងការអភិវឌ្ឍជាតិមាតុភូមិកម្ពុជា។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា អញ្ជើញចូលរួមកិច្ចប្រជុំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃសភាប្រើភាសាបារាំង តាមប្រព័ន្ធនិម្មិត
    thumbnail
     
    កឧត្តម ស្លេះពុនយ៉ាមុីន សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគ២ បានចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូខ្មែរឥស្លាមនៃអនុវិទ្យាល័យ សម្តេចតេជោ ហ៊ុនសែន នៀកម៉ះ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យដើម្បីឈ្វេងយល់អំពីវិស័យជាសមត្ថកិច្ចរបស់ខ្លួន
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍សាទររ៉ាម៉ាឌន ឆ្នាំ២០២៥ 
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក​ ស្មៀន នាយប៉ុស្តិ៍រដ្ឋបាលឃុំ ជំនួយការហិរញ្ញវត្ថុ ជំនួយការរដ្ឋបាល និងជំនួយការសេវាសង្គម នៃឃុំទាំង១០ ក្នុងស្រុកក្រឡាញ់