khmer eng
  • ឯកឧត្ដម ឈើយ ចាន់ណា ជាលេខាធិការក្រុមសមជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញជាធិបតីពិធីបុណ្យខួបគម្រប់១ឆ្នាំ ព្រះពុទ្ធទាន់ចិត្ត និងសិតព្រះពុទ្ធរូបធ្វើពីស្ពាន់
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក រ៉េត ស៊ីថា ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាមេបញ្ជាការរងអង្គរក្ស ឯកឧត្ដម កែវ សេងឡាយ មេបញ្ជាការរងអគ្គបញ្ជាការកងរថក្រោះ និងជាមេបញ្ជាការជួរមុខកងរថក្រោះទិសភូមិភាគទី៥ ឯកឧត្ដម ហ៊ូ ប៊ុនហេង សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាធិបតីពិធីបុណ្យខួបគម្រប់១ឆ្នាំ ព្រះពុទ្ធទាន់ចិត្ត និងសិតព្រះពុទ្ធរូបធ្វើពីស្ពាន់ បុណ្យដង្ហែរផ្កាប្រាក់សាមគ្គី និងពិធីបុណ្យបំបួសកុលបុត្រ។ ពិធីនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ សប្បុរសជនជាពុទ្ធបរិស័ទ នៃប្រទេសថៃ លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋជិតឆ្ងាយយ៉ាងច្រើនកុះករ ស្ថិតនៅបរិវេណវត្តមុនីហេមវ័នតាវង ភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ