khmer eng
  • ឯកឧត្តម អ៊‍ឹង លាងហ៊ួ ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ កសិកម្មឃុំ មណ្ឌលសុខភាពឃុំ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ កសិកម្មឃុំ មណ្ឌលសុខភាពឃុំ ដែលអញ្ជើញមកពីឃុំពាម ឃុំឈានឡើង និងឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងសរុប ចំនួន៣២រូប ក្នុងបំណង ដើម្បីពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងថ្លែងអំណរគុណពីសម្ដេចប្រធានព្រឹទ្ធសភា ឯកឧត្តមអនុប្រធានទី១ ឯកឧត្តមអនុប្រធានទី២ នៃព្រឹទ្ធសភា ឯកឧត្តមប្រធានក្រុមសមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគទី៧ ចំពោះក្រុមប្រឹក្សាឃុំ មន្ត្រីជុំវិញឃុំ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន នៃឃុំទាំងបី ដើម្បីផ្សារភ្ជាប់ និងប្រាស្រ័យទាក់ទងរវាងសមាជិកព្រឹទ្ធសភា ជាមួយនិងអង្គបោះឆ្នោត។ ពិសេសដើម្បីឆ្វេងយល់ពីវឌ្ឍនភាពការងារដឹកនាំឃុំកន្លងមក។ បន្ទាប់ពីបាបស្ដាប់របាយការណ៍សង្ខេបរបស់លោក លោកស្រីមេឃុំទាំងបីរួចមក ឯកឧត្តមបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាឃុំ មន្ទ្រីជុំវិញឃុំ ដែលផ្ដោតលើការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការងារសេដ្ឋកិច្ចជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការប្រើប្រាស់មូលនិធិឃុំ ការខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលកើតមាន។ ចុងក្រោយឯកឧត្តមបានសំណូមពរកុំបីនាំគ្នាស្កប់ស្កល់ ចំពោះអ្វីដែលធ្វើបានកន្លងមកនេះ គប្បីត្រូវតែនាំគ្នាបន្តទៅមុខទៀតក្នុងស្មារតីប្រឡងប្រណាំង បន្តយកចិត្តទុកដាក់រក្សាសាមគ្គីផ្ទៃក្នុងឱ្យបានល្អ ធ្វើការផ្សព្វផ្សាយក៏ដូចជាហាមប្រាមដល់ប្រជាពលរដ្ឋ សូមកុំទៅចូលក្នុងបរិវេណ ឬឆ្លងកាត់ទីតាំងបណ្ដុះ បណ្ដាលកងកម្លាំងរាជអាវុធហត្ថ ព្រោះទីនោះជាកន្លែងសម្ងាត់យោធា និងចូលរួមការពារកុំឱ្យមានភ្លើងឆេះព្រៃ ឆេះចំបើងតាមវាលស្រែ…។ល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំស្តីពី «អភិបាលកិច្ច និងការគ្រប់គ្រង» ជូនសាខាកាកបាទក្រហមកម្ពុជា