ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងាររបស់នាយកដ្ឋានស្រាវជ្រាវថវិកា
ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងាររបស់នាយកដ្ឋានស្រាវជ្រាវថវិកា
=======
នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ (ការលំបាក ភាពងាយស្រួល និងសំណូមពរ ឬអនុសាសន៍) របស់នាយកដ្ឋានស្រាវជ្រាវថវិកា នៃអគ្គនាយកដ្ឋានស្រាវជ្រាវ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវអគ្គនាយិកា ឯកឧត្តមអគ្គនាយករង និងមន្ត្រីជំនាញនៃនាយកដ្ឋានស្រាវជ្រាវថវិកា នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា៕