ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមទី១ ដើម្បីពិនិត្យពិភាក្សាត្រៀមមានយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ

ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងជាប្រធានស្តីទីក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី១ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី១ ដើម្បីពិនិត្យពិភាក្សាត្រៀមមានយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដោយមានរបៀបវារៈដូចខាងក្រោម៖
១-ពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែល
ប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។
២-ពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការចាត់ចែងជាបណ្ដោះអាសន្ននូវវត្ថុចាប់យក។
៣-បញ្ហាផ្សេងៗ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា នារសៀលថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១៤:៣០នាទី…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន