khmer eng
  • ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភា អញ្ជើញចុះពិនិត្យ និងនាំយកជំនួយថវិកាសាងសង់វិហារថ្មីជូនដល់គណ:កម្មការហាកឹម ភូមិពោនបុសកន្ទួត ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ បានអញ្ជើញចុះពិនិត្យ និងនាំយកជំនួយថវិកាចំនួន២០,០០០ដុល្លារ ជូនដល់គណ:កម្មការហាកឹម ភូមិពោនបុសកន្ទួត ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីរៀបចំបើកការដ្ឋានសាងសង់វិហារថ្មីជូនបងប្អូនសាសនិកឥស្លាម ។

    ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនសាសនិកឥស្លាមទាំងអស់។

    សូមបញ្ជាក់ជូនថា ជំនួយនេះទទួលបានតាមរយ:ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ (ខេត្តកំពង់ចាម និងត្បូងឃ្មុំ) ក្រោមការសម្របសម្រួលរបស់ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន។ បន្ថែមលើសពីនេះ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន ក៏បានឧបត្ថម្ភថវិកាជូនក្រុមការងារស.ស.យ.ក ចំនួន៨០០,០០០រៀល, ជូនលោកមេឃុំចំនួន ២០០,០០០រៀល ជូនក្រុមប្រជាការពារចំនួន១០នាក់ ៣០០,០០០រៀល, ជូនកុមារកំព្រាចំនួន៧នាក់ ២០០,០០០រៀល និងជូនកុមារពិការភាព ២០០,០០០រៀល ដែលសរុបថវិកាមានចំនួន ១,៧០០,០០០រៀល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត