នាព្រឹក ថ្ងៃសៅរ៍ ទី១ ខែមីនា ឆ្នាំ២០២៥ នៅភូមិសំរោងជេីងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជេីញទទួលដំណេីរទស្សនកិច្ចរបស់បងប្អូនប្រជាកសិករដែលរស់នៅជុំវិញតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធី សែនជ័យ ក្នុងគោលបំណងចង់បង្ហាញពីសក្តានុពលលេីវិស័យអភិវឌ្ឍន៍ ដីធ្លី អោយមាន ប្រសិទ្ធភាព ទៅ លេី វិស័យ កសិកម្ម កសិឧស្សាហកម្ម ដេីម្បី មានជាគំនិត សម្រាប់យកទៅ អនុវត្តន៍។ អញ្ជេីញចូលរួមក្នុងទស្សនកិច្ចនោះរួមមានប្រធានក្រុមប្រឹក្សាឃុំសែនដី , ឃុំស្គុះ , ឃុំរលាំងចក នៃស្រុកសំរោង ទង ខេត្ត កំពង់ ស្ពឺ និងមេភូមិចំនួន ៧ភូមិ មានភូមិសំរោងជើងភ្នំ ភូមិមហាលំពាំងទី១ ភូមិមហាលំពាំងទី២ ភូមិព្រៃស្យា ភូមិដូនអាត់ ភូមិស្វាយបង្គំ និងភូមិទំនប់ ព្រមទាំង ប្រជា កសិករ បានមកចូលរួម ប្រមាណជា៥០ នាក់។