khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយប្រធានគណៈកម្មការទាំង១០នៃព្រឹទ្ធសភា ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨ និងប្រធានគណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយប្រធានគណៈកម្មការទាំង១០នៃព្រឹទ្ធសភា ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨ និងប្រធានគណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា ក្រោមរបៀបវារៈចំនួន២៖ ១.លទ្ធផលការងារ បញ្ហាប្រឈម និងសំណូមពរ ការអនុវត្តមុខងារតំណាង និងគណនេយ្យភាពចំពោះអង្គបោះឆ្នោតមួយឆ្នាំកន្កងមក និង២.ការរៀបចំរបាយការចន្លោះសម័យប្រជុំ និងទម្រង់របាយការណ៍តាមដានវឌ្ឍនាភាពការងារអន្តរាគមន៍នៅតាមភូមិភាគ។
    ឯកឧត្តមបណ្ឌិតអនុប្រធានទី២ បានបូកសរុបលទ្ធផលនៃកិច្ចពិភាក្សា ក្រោមរបៀបវារៈទី២ថា៖ កន្លងមកមួយឆ្នាំនេះ សមាជិកព្រឹទ្ធសភា បានបំពេញភារកិច្ច បានយ៉ាងសកម្ម មានលទ្ធផលជាក់ស្តែងជាច្រើន។ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តជូនឯកឧត្តម លោកជំទាវ បន្តចូលរួមស្វែងយល់បញ្ហាប្រឈមនៅមូលដ្ឋាន ទាំងអង្គបោះឆ្នោត និងប្រជាជន ដោយកំណត់អាទិភាពនៃបញ្ហា និងធ្វើតារាងតាមដានវឌ្ឍនភាពនៃការដោះស្រាយ។ ឯកឧត្តម បានបន្តថា ក្នុងនាមជាតំណាង សមាជិកត្រូវមានភាពអត់ធ្មត់ ដោះស្រាយបញ្ហាបន្តិចម្តងៗ សហការជាមួយអាជ្ញាធរ រដ្ឋាភិបាល និងដៃគូនានា ទើបអាចដោះស្រាយបញ្ហាដែលស្មុគ្រស្មាញ និងលំបាកបាន។
    ឯកឧត្តមបណ្ឌិត បានរំលឹកអំពីការកសាងរបាយការណ៍ចន្លោះសម័យប្រជុំ ដែលគួរធ្វើសេចក្តីព្រាងជាបណ្តើរៗឱ្យហើយ និងរៀនធ្វើរបាយការណ៍ ឱ្យខ្លីងាយស្រួលអាន និងគ្របដណ្តប់គ្រប់ខ្លឹមសារ តាមគោលការណ៍ខ្លីខ្លឹម។
    កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំពិសេស ៣ព្រឹទ្ធសភា។
    ប្រភព៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន VP.Start Technology Co., Ltd. ដែលបង្កើតឡើងដោយវិស្វករកូនខ្មែរ