khmer eng
  • លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ ព្រឹទ្ធសភា បានអញ្ជើញអមដំណើរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនមស្ការ សមាទានសីល
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ ព្រឹទ្ធសភា បានអញ្ជើញអមដំណើរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនមស្ការ សមាទានសីល និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ ដែលគង់នៅវត្តប្រាសាទរាជាសំរោង ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ក្នុងឱកាសនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានសទ្ធាជ្រះថ្លាវេរប្រគេនចំពោះវត្តប្រាសាទរាជាសំរោងនូវ អង្ករចំនួន ២០០គីឡូក្រាម មី១០កេស ត្រីខ ៥កេស សាច់ក្រក ១០គីឡូក្រាម ត្រីងៀត ១០គីឡូក្រាម ស្ករស ១០គីឡូក្រាម ទឹកដោះគោខាប់ ២កេស អូរវ៉ាន់ទីន ២កេស តែ ១០គីឡូក្រាម ទឹកក្រូច ១០កេស ទឹកបរិសុទ្ធអារុណា ១០កេស និងបច្ច័យចំនួន ១០លានរៀល។ បន្ថែមពីលើនេះ រួមមាន៖ ១-ប្រគេនចំពោះព្រះចៅអធិការវត្ត សាដក១ និងបច្ច័យ ១លានរៀល ២-ប្រគេនព្រះសង្ឃគង់ធ្វើកិច្ច ៤អង្គ ក្នុង១អង្គៗ សាដក១ និងបច្ច័យ ៤សែនរៀល ៣-ប្រគេនព្រះសង្ឃ ១៧អង្គ ដែលគង់ក្នុងវត្ត ក្នុង១អង្គៗ បច្ច័យ ២សែនរៀល ៤-ជូនលោកតាអាចារ្យធ្វើកិច្ច ៥នាក់ ក្នុងម្នាក់ៗក្រណាត់ស ១ដុំ និងថវិកា ១សែនរៀល ៥-ជូនគណៈកម្មការវត្ត ៧នាក់ តាជី ២នាក់ អ្នកដាំបាយ ៦នាក់ ក្នុងម្នាក់ៗ ក្រណាត់ស១ដុំ និងថវិកា ៥ម៉ឺនរៀល និង៦-ឧបត្ថម្ភកូនសិស្សលោក ៤នាក់ ក្នុងម្នាក់ៗ ថវិកា ៥ម៉ឺនរៀល៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត