ក្រុមសមាជិកសមាជិការព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីបុណ្យកាត់ឫសសីមាព្រះវិហារថ្មីនិងពិធីសម្ភោធសមិទ្ធផលនានា

នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដម សត ណាឌី សមាជិកគណៈកម្មការទី៤ និង លោកជំទាវ ឯម ផលាមុនី សមាជិកាគណៈកម្មការទី១០ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីបុណ្យកាត់ឫសសីមាព្រះវិហារថ្មីនិងពិធីសម្ភោធសមិទ្ធផលនានាក្នុងវត្តសុវណ្ណគីរីកេសរធ្លក ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ឯក លន់ សុធី ប្រធានក្រុមការងារចុះជួយស្រុកស្រីស្នំ នៅស្រុកស្រីស្នំ ខេត្តសៀមរាប ។