khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និង នាយប៉ុស្តិ៍នគរបាល ក្នុងស្រុកចន្ទ្រា
     
    ចែករំលែក ៖

    ឯកឧត្តម ម៉ែន ស៊ីផាន់ ឯកឧត្តម គង់ មុនីកា សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ តំណាងឱ្យលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាល ឃុំសំរោង ឃុំមេសរថ្ងក និងឃុំទួស្តី ក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង នាព្រឹកថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ នៅសាលាឃុំសំរោង ដោយមានអ្នកចូលរួមសរុបចំនួន៣០នាក់។

    នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ែន ស៊ីផាន់ បានមានប្រសាសន៍ថា ក្រៅពីបំពេញមុខងារស្នូលទាំងបី គឺមុខងារនីតិកម្ម, មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារជាតំណាង ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានដាក់ចេញការងារអាទិភាពច្បងចំនួន២ គឺការគាំទ្រជំរុញ និងលើកកម្ពស់ការទូតសភា ព្រមទាំងឱ្យសមាជិកព្រឹទ្ធសភាដែលជាតំណាង របស់ម្ចាស់ឆ្នោតត្រូវតែផ្សាភ្ជាប់ជាមួយអង្គបោះឆ្នោត នៅថ្នាក់មូលដ្ឋាន។
    គោលបំណងនៃការរៀបចំពិធីសំណេះសំណាលនាពេលនេះ គឺដើម្បីផ្សារភ្ជាប់ និងប្រាស្រ័យទាក់ទងជាមួយនឹងអង្គបោះឆ្នោត (សមាជិកក្រុមប្រឹក្សាឃុំ) ដើម្បីផ្លាស់ប្តូរយោបល់ និងរួមគ្នាដោះស្រាយបញ្ហាប្រឈម ព្រមទាំងសំណូមពរនានា របស់ក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាល ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍក្នុងមូលដ្ឋាន ដើម្បីរួមគ្នារិះរកវិធីដោះស្រាយតាមសមត្ថកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ …។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន នៃស្រុកបាធាយ
    thumbnail
     
    ព្រះរាជសារថ្វាយព្រះពរ របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា សូមជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ឯកឧត្តម សាន់ ឡាទីន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយជាកញ្ចប់អាហារសម្រាប់ស្រាយបួសខែរ៉ម៉ាឌន
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន ចូលរួមពិធីបូជាសព លោកតា អ៉ឹង គឹមស៊ី នៅខេត្តកំពត
    thumbnail
     
    ឯកឧត្តម​ យស​ ផានីត្តា​ ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨​ បានអញ្ជេីញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា​សង្កាត់​កំពង់ប្រណាក​