khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាល ក្នុងក្រុងបាវិត
     
    ចែករំលែក ៖

    ឯកឧត្តម គឹម ធា ឯកឧត្តម ម៉ែន ស៊ីផាន់ ឯកឧត្តម គង់ មុនីកា សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ តំណាងឱ្យលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំក្រុង ក្រុមប្រឹក្សាសង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាល សង្កាត់បាវិត សង្កាត់ច្រកម្ទេស និងសង្កាត់ព្រៃអង្គុញ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង នារសៀលថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ នៅសាលាសង្កាត់បាវិត ដោយមានអ្នកចូលរួមសរុបចំនួន៣៣នាក់។

    នៅក្នុងឱកាសនោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានជម្រាបអំពីមុខងារស្នូលទាំងបីរបស់ព្រឹទ្ធសភា គឺមុខងារនីតិកម្ម, មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារជាតំណាង ព្រមទាំងការងារអាទិភាពច្បងចំនួន២ ដែលសម្តេចតេជោ ប្រធានព្រឹទ្ធសភា នីតិកាលទី៥ បានដាក់ចេញនោះ គឺការគាំទ្រជំរុញ និងលើកកម្ពស់ការទូតសភា និងការផ្សាភ្ជាប់ជាមួយអង្គបោះឆ្នោត នៅថ្នាក់មូលដ្ឋាន។ បន្ថែមពីនេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ក៏បានជម្រាបអំពី វឌ្ឍនភាពការងាររបស់ព្រឹទ្ធសភានីតិកាលទី៥ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ។

    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាវិជ្ជមានយ៉ាងច្រើនរបស់អាជ្ញាធរក្រុង អាជ្ញាធរសង្កាត់ ដែលបានបំពេញភារកិច្ច ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានកន្លងមក ហើយត្រូវតែរក្សានូវគុណតម្លៃរបស់ខ្លួន ដើម្បីឱ្យប្រជាពលរដ្ឋជឿទុកចិត្តក៏ដូចជាថ្នាក់លើផងដែរ។

    ការរៀបចំពិធីសំណេះសំណាលនាពេលនេះ គឺដើម្បីផ្សារភ្ជាប់ និងប្រាស្រ័យទាក់ទងជាមួយនឹងអង្គបោះឆ្នោត (សមាជិកក្រុមប្រឹក្សាសង្កាត់) ដើម្បីផ្លាស់ប្តូរយោបល់ និងរួមគ្នាដោះស្រាយបញ្ហាប្រឈម ព្រមទាំងសំណូមពរនានា របស់ក្រុមប្រឹក្សាសង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាល ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍក្នុងមូលដ្ឋាន ដើម្បីរួមគ្នារិះរកវិធីដោះស្រាយតាមសមត្ថកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី១ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា