khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦  អញ្ជើញសួរសុខទុក្ខលោក ញ៉ែម នេត ប្រធានក្រុមប្រឹក្សាឃុំព្រែកក្របៅ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន
     
    ចែករំលែក ៖

    នាសៀលថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម បានអញ្ជើញសួរសុខទុក្ខលោក ញ៉ែម នេត ប្រធានក្រុមប្រឹក្សាឃុំព្រែកក្របៅ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋាន ដែលស្ថិតនៅឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួនផងដែរ។

    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ក៏បានជូនពរលោកប្រធានក្រុមប្រឹក្សាឃុំ សូមឆាប់ជាសះស្បើយពីជំងឺ និងថែទាំសុខភាពឱ្យបានភ្ជាប់ភ្ជួន ដើម្បីបន្តការងារ ជូនប្រជាពរលដ្ឋនៅមូលដ្ឋាន…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំស្តីពី «អភិបាលកិច្ច និងការគ្រប់គ្រង» ជូនសាខាកាកបាទក្រហមកម្ពុជា