khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកមុខកំពូល ខេត្តកណ្តាល
     
    ចែករំលែក ៖

    នារសៀលថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ នៅសាលាស្រុកមុខកំពូល ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងប្រធានមណ្ឌលសុខភាពឃុំទូទាំងស្រុកមុខកំពូល ខេត្តកណ្តាល ដោយមានអ្នកអញ្ជើញចូលរួមសរុបចំនួន៨៤នាក់។
    តាងនាមឱ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ឯកឧត្តម ម៉ម ប៊ុននាង បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់មូលដ្ឋានប្រកបដោយក្តីនឹករលឹក និងគិតគូរដោយយកចិត្តទុកដាក់ជាទីបំផុត។
    ឯកឧត្តមប្រធានក្រុម បានបញ្ជាក់ថា ដោយអនុវត្តតាមកម្មវិធីការងាររបស់ព្រឹទ្ធសភា និងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោប្រធានព្រឹទ្ធសភា សមាជិកសមាជិកានៃក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញចុះមកជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ និងអាជ្ញាធរស្រុកនាពេលនេះ គឺដើម្បីសិក្សាឈ្វេងយល់ពីគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ ការកៀរគរប្រជាពលរដ្ឋឱ្យចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋាន ការពង្រឹងបន្ថែមនូវការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងអត្ថប្រយោជន៍នៃការប្រើប្រាស់ប័ណ្ណរបបសន្តិសុខសង្គម (ប.ស.ស) សម្រាប់ថែទាំសុខភាពដោយឥតគិតថ្លៃ ព្រមទាំងបញ្ហាប្រឈម សំណូមពរនានារបស់មូលដ្ឋាន ដើម្បីរិះរកមធ្យោបាយដោះស្រាយ និងនាំយកបញ្ហាទាំងនេះគោរពជម្រាបជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីធ្វើអន្តរាគមន៍ទៅក្រសួងពាក់ព័ន្ធចាត់វិធានកាចូលរួមដោះស្រាយឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។
    ក្នុងឱកាសរៀបចំពិធីសំណេះសំណាលនេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានឧបត្ថម្ភអាហារសម្រន់ ភេសជ្ជៈ និងថវិកាជូនក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋឃុំ និងប្រធានមណ្ឌលសុខភាពឃុំទាំងអស់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀល ដោយសរុបការចំណាយទាំងអស់ជាង៨លានរៀល៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី១ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា