khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ រៀបចំពិធីសំណេះសំណាលជាមួយអាជ្ញាធរខេត្តកំពង់ឆ្នាំង
     
    ចែករំលែក ៖

    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី ប្រធានក្រុម និងជាប្រធានគណៈការទី៣ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ នៅខេត្តកំពង់ឆ្នាំង នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥។

    ពិធីសំណេះសំណាលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បី៖
    ១.ផ្សារភ្ជាប់ និងរួមប្រាស្រ័យទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ដែលជាសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់នៅមូលដ្ឋាន។
    ២.ចូលរួមដោះស្រាយផ្ទាល់ ឬនាំយកយោបល់ សំណូមពរ ឬបញ្ហាប្រឈមនានារបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា និងព្រឹទ្ធសភា។
    ៣.ពង្រឹងការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ការងារអភិវឌ្ឍមូលដ្ឋានឃុំ សង្កាត់ ការងារអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈ។

    អង្គពិធីប្រព្រឹត្តទៅរយៈពេលមួយព្រឹក ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តមេបញ្ជាការកងរាជអាវុធហត្ថខេត្ត នាយក នាយករងរដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងថ្នាក់ដឹកនាំក្រុង ស្រុក ព្រមទាំងក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ នៅខេត្តកំពង់ឆ្នាំងសរុបចំនួន៦៥៦នាក់…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី១ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា