khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំកំពង់ទ្រាស ឃុំកោះពីរ ឃុំព្រែកអាជី ឃុំទ្រា និងឃុំក្រូចឆ្មារ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម ឡាន់ ឆន អនុប្រធានក្រុម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលឃុំ ប្រធានមណ្ឌលសុខភាព នៃឃុំកំពង់ទ្រាស ឃុំកោះពីរ ឃុំព្រែកអាជី ឃុំទ្រា និងឃុំក្រូចឆ្មារ ស្ថិតក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
    ពិធីសំណេះសំណាលនេះប្រព្រឹត្តទៅនៅសាលាឃុំព្រែកអាជី ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ប្រធានសមាគមក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍នគបាលឃុំ ស្មៀនឃុំ និងប្រធានមណ្ឌលសុខភាពឃុំ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សរុបចំនួន៥៣នាក់។
    តាងនាមឱ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ឯកឧត្តម ឡាន់ ឆន បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់មូលដ្ឋានប្រកបដោយក្តីនឹករលឹក និងគិតគូរដោយយកចិត្តទុកដាក់ជាទីបំផុត។
    នៅក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានក្រុម បានបញ្ជក់ថា ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ សមាជិក-សមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី២ ប្តេជ្ញាចុះជួបប្រាស្រ័យឱ្យបានជាប្រចាំ ដូចភ្លៀងរលឹម ជាមួយអង្គបោះឆ្នោត និងប្រជាជននៅតាមមូលដ្ឋាន ក្នុងគោលបំណងសំខាន់គឺ ដើម្បីស្វែងយល់ពីសុខទុក្ខ និងស្តាប់មតិយោបល់ សំណូមពរ បញ្ហាប្រឈមទាំងឡាយ ក៏ដូចជាចូលរួមជួយពង្រឹងការអនុវត្តតួនាទីរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ការផ្តល់សេវាសាធារណៈ និងការងារអភិវឌ្ឍន៍មូលដ្ឋាន ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្រាប់ជាប្រយោជន៍ដល់ប្រជាជនទាំងអស់ ដោយមិនមានការរើសអើង។
    ឯកឧត្តម ឡាន់ ឆន បានក្រើនរំលឹកចំពោះអាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្តខិតខំអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីដោះស្រាយរាល់បញ្ហាទុក្ខកង្វល់ និងសំណូមពរនានា របស់បងប្អូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន VP.Start Technology Co., Ltd. ដែលបង្កើតឡើងដោយវិស្វករកូនខ្មែរ