khmer eng
  • សាស្រ្តាចារ្យ ព្រះសង្ឃ និងនិស្សិត នៃសាកលវិទ្យាល័យ អាសុី អឺរ៉ុប អញ្ជើញមកទស្សនកិច្ចសិក្សា នៅវិមានព្រឹទ្ធសភា
     
    ចែករំលែក ៖

    សាស្រ្តាចារ្យ ព្រះសង្ឃ និងនិស្សិត នៃសាកលវិទ្យាល័យ អាសុី អឺរ៉ុប ចំនួន១០០នាក់ បានអញ្ជើញមកបំពេញទស្សនកិច្ចសិក្សាឈ្វេងយល់អំពី ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា ។

    ក្នុងឱកាសនោះ សាស្រ្តាចារ្យ ព្រះសង្ឃ និងនិស្សិត បានអញ្ជើញស្តាប់ការធ្វើបទបង្ហាញរបស់ ឯកឧត្តម ម៉ម
    ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា ស្តីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ចរបស់ព្រឹទ្ធសភា និងសាវតារបស់ព្រឹទ្ធសភា ព្រមទាំងចែករំលែកនូវបទពិសោធន៍មួយចំនួនផងដែរ នៅសាល
    សិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។

    បន្ទាប់ពីបានស្តាប់បទបង្ហាញរួចមក សាស្រ្តាចារ្យ ព្រះសង្ឃនិងនិស្សិត បានបន្តទស្សនាសាលប្រជុំព្រឹទ្ធសភា និងអគារប្រវត្តិសាស្រ្តនានា នៅក្នុងបរិវេណព្រឹទ្ធសភា…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី១ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា