khmer eng
  • លោកជំទាវ មាន សំអាន អញ្ជើញថ្វាយ បង្គំ និងនាំយកទេយ្យទាន គ្រឿងបរិក្ខាផ្សេងៗ ប្រគេនដល់ព្រះសង្ឃគង់ក្នុងវត្តពុទ្ធមណ្ឌលវិប្បនាធុរៈភ្នំព្រះរាជទ្រព្យ
     
    ចែករំលែក ៖

    គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃព្រឹទ្ធសភា (គណៈកម្មការទី៨) ព្រមទាំងក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ នឹងជាប្រធានក្រុម ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា បានអញ្ជើញថ្វាយបង្គំ
    ព្រះសាសនមុនី មហាកម្មដ្ឋានចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ និងនាំយកនូវទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃគង់ នៅក្នុងវត្តពុទ្ធមណ្ឌលវិប្បនាធុរៈភ្នំព្រះរាជទ្រព្យ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ដែលស្ថិតនៅខាងលិចជើងភ្នំឧដុង្គ ក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល មុនរដូវកាលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតមកដល់នាថ្ងៃទី១៤-១៥-១៦ ខែមេសា ខាងមុខនេះ។
    ទេយ្យវត្ថុ និងគ្រឿងបរិក្ខា ដែលប្រគេន ដល់ព្រះសង្ឃនាឱកាសនោះរួមមាន៖ បច្ច័យ អង្ករ ទឹកបរិសុទ្ធ ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង មី ព្រមទាំងនំ ផ្លែឈើស្រស់ និងចង្ហាន់…៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំស្តីពី «អភិបាលកិច្ច និងការគ្រប់គ្រង» ជូនសាខាកាកបាទក្រហមកម្ពុជា