khmer eng
  • សមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមអ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃអង្គារ ទី០១ ខែមេសា ឆ្នាំ២០២៥ សមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដឹកនាំដោយលោកជំទាវ មាន សំអាន អនុប្រធានក្រុម បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមអ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បងប្រុសបង្កើតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ដែលបានទទួលមរណភាព នៅថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង០២:២៧នាទីក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។

    សពឯកឧត្តមអ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន តម្កល់ធ្វើបុណ្យទក្ខិណានុបទានតាមប្រពៃណី នៅផ្ទះលេខ១៧ ផ្លូវ៣៣៥ ភូមិ២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំស្តីពី «អភិបាលកិច្ច និងការគ្រប់គ្រង» ជូនសាខាកាកបាទក្រហមកម្ពុជា