ឯកឧត្តម អាយ ខន និងឯកឧត្តម ឈិត សុខុន អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុងការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុកទាំង៧ នៃខេត្តកោះកុង
ច័ន្ទ, ០៧ មេសា ២០២៥, ០៣:២១ ល្ងាច

ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម អាយ ខន អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុងការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុកទាំង៧ នៃខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅសាលមហោស្រព ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។