លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី បានអញ្ជើញប្រជុំដឹកនាំមន្ត្រីការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣
ច័ន្ទ, ០៧ មេសា ២០២៥, ០៣:២២ ល្ងាច

លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញប្រជុំដឹកនាំមន្រ្តីការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ដើម្បីរៀបចំសរសេររបាយការណ៍ចន្លោះសម័យប្រជុំលើកទី២ និងលើកទី៣ នីតិកាលទី៥ របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលប្រជុំគណៈកម្មការនីតិកម្ម និងយុត្តិធម៌ព្រឹទ្ធសភា នាថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥។