khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំជាមួយប្រធានគណៈកម្មការទាំង១០ នៃព្រឹទ្ធសភា ប្រធានក្រុមភូមិភាគទាំង៨ សមាជិកានិងប្រធានគណៈកម្មការក្រមសីលធម៌សមាជិកសភារបស់សមាជិកព្រឹទ្ធសភា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំជាមួយប្រធានគណៈកម្មការទាំង១០ នៃព្រឹទ្ធសភា ប្រធានក្រុមភូមិភាគទាំង៨ សមាជិកានិងប្រធានគណៈកម្មការក្រមសីលធម៌សមាជិកសភារបស់សមាជិកព្រឹទ្ធសភា ក្រោមរបៀបវារៈ៖
    ១.បូកសរុបលទ្ធផលការងារចន្លោះសម័យប្រជុំ
    ២.ការពង្រឹងគណនេយ្យភាពសមាជិកព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត។

    ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត អនុប្រធានទី២ ព្រឹទ្ធសភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅដល់ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា និងអង្គប្រជុំទាំងមូល។ នេះជាកិច្ចប្រជុំលើកទី៤ ដែលត្រូវបានធ្វើឡើងជារៀងរាល់ខែ ដើម្បីស្តាប់មតិយោបល់ជុំវិញការអនុវត្តមុខងារស្នូលរបស់សមាជិកព្រឹទ្ធសភា គឺមុខងារនីតិកម្ម មុខងារតំណាង និងតាមដានការអនុវត្តច្បាប់។

    ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ពីការអនុវត្តអាទិភាពសំខាន់ពីរ ដែលបានដាក់ចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា គឺ ការទូតសភា និងការជំរុញគណនេយ្យភាពចំពោះអង្គបោះឆ្នោត។ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា កិច្ចប្រជុំនេះ គឺធ្វើឡើងដើម្បីប្រមូលធាតុចូល កសាងរបាយការណ៍ជូនថ្នាក់ដឹកនាំ លើលទ្ធផលនៃការអនុវត្តមុខងារតំណាង ការជំរុញគណនេយ្យភាពចំពោះអង្គបោះឆ្នោត បញ្ហាប្រឈម និងដំណោះស្រាយ។

    ឯកឧត្តម លោកជំទាវ ជាប្រធានគណៈកម្មការទាំង១០នៃព្រឹទ្ធសភា និងប្រធានក្រុមភូមិភាគទាំង៨ បានចូលរួមពិភាក្សា ប្រឹក្សាយោបល់យ៉ាងផុសផុលអំពី ឧត្តមានុវត្តន៍ បទពិសោធន៍នៃការអនុវត្តមុខងារតំណាង បញ្ហាប្រឈម និងដំណោះស្រាយបឋម ។

    ឯកឧត្តមបណ្ឌិតអនុប្រធានទី២ បានបូកសរុបលទ្ធផលនៃកិច្ចពិភាក្សា ដោយវាយតម្លៃខ្ពស់ និងកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះ ឯកឧត្តម លោកជំទាវជាប្រធានគណៈកម្មការទាំង១០ នៃព្រឹទ្ធសភា ប្រធានក្រុមភូមិភាគទាំង៨ សមាជិកានិងប្រធានគណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភាគ្រប់ៗរូប ដែលបានខិតខំបំពេញតួនាទី ភារកិច្ចយ៉ាងសកម្ម និងមានលទ្ធផលជាក់ស្តែងជាច្រើន៕

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម