khmer eng
  • សម្តេចវិបុលសេនាភក្កី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបូជាសពឯកឧត្តម ផន សូគីម អគ្គលេខាធិការរងព្រឹទ្ធសភា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃចន្ទ ៩រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្កី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបូជាសពឯកឧត្តម ផន សូគីម អគ្គលេខាធិការរងព្រឹទ្ធសភា នៅឈាបនដ្ឋានវត្តសុវណ្ណមុនី្នសាគរសំរោងអណ្តែត ស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងបងប្អូនញាតិមិត្តជិតឆ្ងាយ នៃក្រុមគ្រួសារសព ជាច្រើននាក់ចូលរួមផ្តល់ជាកិត្តិយសចុងក្រោយ។
    ក្នុងឱកាសដ៏សែនក្រៀមក្រំនេះឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានឡើងអានវិយោគកថា និងប្រវត្តិរបស់ឯកឧត្តម ផន សូគីម។ បន្ទាប់មកសម្តេចវិបុលសេនាភក្កី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានផ្តល់ភ្លើងបូជាសពរួចមក លោក ផន ដាវី តំណាងក្រុមគ្រួសារសព បានឡើងថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយស់ទាំងអស់ដែលចូលរួមក្នុងពិធីបុណ្យ និងបូជាសពនាពេលនេះ។
    ឯកឧត្តម ផន សូគីម អគ្គលេខាធិការរងព្រឹទ្ធសភា បានទទួលមរណភាព កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៦:៥៥នាទីល្ងាច ក្នុងជន្មាយុ៦៩ឆ្នាំ ដោយរោគាពាធ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧបាសក ឆែ យន់លី ត្រូវជាឪពុកបង្កើតរបស់ លោកស្រី យី លីវណ្ណ
    thumbnail
     
    ណៈកម្មការទី៨ ព្រឹទ្ធសភា ផ្ញើសាររំលែកមរណទុក្ខជូន លោកស្រី យី លីវណ្ណ អនុប្រធានការិយាល័យជំនួយការគណៈកម្មការទី៨ព្រឹទ្ធសភា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧបាសក ឆែ យន់លី ត្រូវជាឳពុកបង្កើតរបស់លោកស្រី
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល គោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតលោក អី ឆភីរុណ
    thumbnail
     
    សារលិខិត របស់ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    ឯកឧត្តម សាន់ ឡាទីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាប្រធានគណៈចលនាសាសនិកឥស្លាមខេត្តក្រចេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងាររបស់ប្រធានគណៈចលនាស្រុក ទូទាំងខេត្តក្រចេះ