khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម មួង ប៉យ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម មួង ប៉យ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាសមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា នៅគេហដ្ឋានលេខ១៤៣ ផ្លូវក៣ ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
    ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្នុងនាមឯកឧត្តមបណ្ឌិតផ្ទាល់ ឯកឧត្តមបណ្ឌិត បានសម្តែងនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ នៃសព ចំពោះមរណភាពរបស់ឯកឧត្តម មួង ប៉យ គឺជាការបាត់បង់ស្វាមី បិតា ជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងឥស្សរជនស្នេហាជាតិដ៏ឧត្តុង្គឧត្តម ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងហ៊ានបូជាជីវិតក្នុងបុព្វហេតុតស៊ូរំដោះប្រទេសជាតិឱ្យចេញផុតពីរបបប្រល័យពូជ សាសន៍ ប៉ុល ពត ហើយបានរួមចំណែកយ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិ ជាពិសេស បានខិតខំលើកកម្ពស់សិទ្ធិសេរីភាពបងប្អូនជនជាតិដើមភាគតិច ព្រមទាំងបានចូលរួមប្រែក្លាយតំបន់ភូមិភាគឦសានឱ្យក្លាយទៅជាតំបន់មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដោយបានបន្សល់ទុកនូវស្នាដៃជាច្រើនក្នុងការបម្រើព្រឹទ្ធសភា ចាប់តាំងពីនីតិកាលទី៤ រហូតដល់នីតិកាលទី៥នេះ ដើម្បីពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
    ក្នុងកាលៈទេសៈដ៏សែនសោកសង្រេងនេះ យើងទាំងអស់គ្នាចងចាំជានិច្ចនូវគំរូវីរភាព មនសិការ ស្នេហាជាតិដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តម និងសូមដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម មួង ប៉យ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
    ឯកឧត្តម មួង ប៉យ បានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៨:៣០នាទីព្រឹក ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម