khmer eng
  • ឯកឧត្តម ឡោក ឆាយ អញ្ជើញបិទវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសផលិតព័ត៌មាន
     
    ចែករំលែក ៖

    ឯកឧត្តម ឡោក ឆាយ អញ្ជើញបិទវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសផលិតព័ត៌មាន
    =======
    នាព្រឹកថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “បច្ចេកទេសផលិតព័ត៌មាន” នៅសាលសិក្ខាសាលាខាងជើងវិមានព្រឹទ្ធសភា។

    វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមសរុបចំនួន២៩នាក់ មកពីនាយកដ្ឋានព័ត៌មាន លេខាធិការដ្ឋានអមគណៈកម្មការទាំង១០ព្រឹទ្ធសភា និងលេខាធិការដ្ឋានអ្នកនាំពាក្យព្រឹទ្ធសភា សិក្សារយៈពេល ៤ពេល ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ឧទ្ទេសនាមដោយលោក គី សុខលីម ស្ថាបនិកសារព័ត៌មានថ្មី ថ្មី និងលោក Pierre Gillette សាស្រ្តាចារ្យសារព័ត៌មាន និងក្រុមការងារសារព័ត៌មានថ្មី ថ្មី ដោយផ្តោតសំខាន់លើ៖
    ១.បច្ចេកទេសចាប់ ឬស្វែងរកមុំ (ប្រធានបទ)
    ២.បច្ចេកទេសសរសេរព័ត៌មានខ្លី ឬវែង
    ៣.បច្ចេកទេសអានព័ត៌មាន
    ៤.បច្ចេក ទេសផលិតព័ត៌មានវីដេអូដោយប្រើទូរសព្ទដៃ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាមកពី១១ឃុំ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង  អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    លោកជំទាវ មាន សំអាន ផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធក្រុមប្រឹក្សាឃុំបន្តយកចិត្តទុកដាក់តាមដាន និងអនុវត្តនូវការសន្យានាអំឡុងពេលបោះឆ្នោតកន្លងមករបស់ក្រុមប្រឹក្សាឃុំ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ក្នុងស្រុកពារាំង ខេត្តព្រៃវែង