នាព្រឹកថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង៩:០០នាទី គណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សា និងសម្រេចលើរបៀបវារៈសំខាន់ៗដូចខាងក្រោម៖ ១-ការពិនិត្យ និងអនុម័តប្រធានបទអំពីប្រព័ន្ធគាំពារសង្គម។ ២-ការពិនិត្យ និងអនុម័តប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ៣-ការពិនិត្យ និងអនុម័តប្រធានបទអំពីវិស័យកសិកម្ម។
ប្រភព៖ នាយកដ្ឋានព័ត៌មាន