khmer eng
  • លោកជំទាវ មុំ សណ្តាប់ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ និងជាក្រុមសហជីព មកពីភូមិទាំង៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ មុំ សណ្តាប់ សមាជិកាគណៈកម្មការទី៦ព្រឹទ្ធសភា និងជាសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ និងជាក្រុមសហជីព មកពីភូមិទាំង៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានអ្នកចូលរួមសរុបចំនួន៥០នាក់។

    ក្នុងឱកាសនេះផងដែរ លោកជំទាវ បានមានប្រសាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដូចជា៖១.ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណផុតសុពលភាព ឱ្យមកបន្តសុពលភាព។ ២.សូមប្រជាពលរដ្ឋអញ្ជើញពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥(ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥)។

    ជាមួយគ្នានេះដែរ លោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ៥០០,០០០រៀល ជូនដល់ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីសំណេះសំណាលនេះ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម