khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ទស្សនារោងចក្រកែច្នៃចំណីអាហារ និងរោងចក្រផលិតចំណីសត្វរបស់ក្រុមហ៊ុនស៊ី.ភី. ខេមបូឌា ចំកាត់
     
    ចែករំលែក ៖

    នាថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ដែលមានការចូលរួមពីឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ តំណាងសាកលវិទ្យាល័យ មន្រ្ដីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សាស្រ្ដាចារ្យ និងនិស្សិតមកពីសាកលវិទ្យាល័យជាតិប្រមាណជាង ១០សាកលវិទ្យាល័យ ទស្សនាក្រុមហ៊ុន និងរោងចក្រស៊ី.ភី. ខេមបូឌា ចំកាត់ ដើម្បីស្វែងយល់ពីផលិតកម្មដំណាំចំណីសត្វ ការផលិតចំណីសត្វ និងការកែច្នៃអាហារ។ ជាពិសេសការផ្សារភ្ជាប់រវាងវិស័យឯកជន និងគ្រឹះស្ថានឧត្តមសិក្សា និងឆ្ពោះទៅការចុះ MOU រវាងក្រុមហ៊ុនស៊ី.ភី និងគ្រឹះស្ថានឧត្តមសិក្សាមួយចំនួន នាពេលអនាគត។
    ដំណើរទស្សនកិច្ចនេះ ក៏នឹងផ្តល់ឱកាសបន្ថែមដល់សមាជិកព្រឹទ្ធសភា មន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តំណាងគ្រឹះស្ថានឧត្តមសិក្សា និងនិស្សិតបានឃើញ និងស្វែងយល់ពីដំណើរការចាប់តាំងពីការចិញ្ចឹមសត្វរហូតដល់ការកែច្នៃអាហាររបស់ក្រុមហ៊ុនស៊ី.ភី. នេះផងដែរ។
    ក្រុមហ៊ុនស៊ី.ភី. ខេមបូឌា ជាក្រុមហ៊ុនខ្នាតធំមួយ ដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារ ដោយក្រុមហ៊ុនផលិតចាប់ពីកសិដ្ឋាន រហូតដល់ចង្រ្កានបាយ ស្ថិតក្រោមចក្ខុវិស័យ «ផ្ទះបាយពិភពលោក» ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ (Feed) ការចិញ្ចឹមសត្វ (Farm) ចំណីអាហារ (Food)។
    ដំណើរទស្សនកិច្ចនេះ ប្រព្រឹត្តិទៅនៅក្រុមហ៊ុនស៊ី.ភី ស្ថិតនៅស្រុកភ្នំស្រួច(ពេជ្រនិល) ខេត្តកំពង់ស្ពឺ និងរោងចក្រផលិតចំណីសត្វ ខេត្តកំពត។

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត