លោកជំទាវ ម៉ាណ ណាវី និងឯកឧត្តម លី សារី ជូនដំណើរ បានអញ្ជើញជូនដំណើរ ជឹមអះហាជ្ជីជើងទី5 ចំនួន233នាក់ ទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជី នៅទីក្រុងម៉ាក្កះ

នាល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញជួបសំណេះសំណាល និងជូនដំណើរ ជឹមអះហាជ្ជីជើងទី៦ ចំនួន៩៧នាក់ ទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជី នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។